- Home page /
- ថ្នាំដង្កូវមូរស្លឹកស៊ីរូងដើម /
- កាប័រសាន 250EC ដង្កូវស៊ីរូងដើមបំផ្លាញស្រូវ
កាប័រសាន 250EC ដង្កូវស៊ីរូងដើមបំផ្លាញស្រូវ
កាប័រសាន 250EC ដង្កូវស៊ីរូងដើមបំផ្លាញស្រូវ
Product code: 6870212563324705005
0
Listed price: 0
Save: compared to market price
Share this
- ឯកសារលំអិត
- បញ្ចេញមតិ
អត្ថប្រយោជន៏
- ដើម្បីទិញផលិតផល ឬសហការបើកភ្នាក់ងារលក់បន្ត សូមទាក់ទងផ្នែកលក់៖ 0717004847 / 099804080
- អាស័យដ្ឋាន: Phnom Penh, Cambodia
- ✨ ដង្កូវស៊ីរូងដើមបំផ្លាញស្រូវ និងវិធានការបង្ការកម្ចាត់
- ដង្កូវស៊ីរូងដើមត្រូវបានគេហៅម្យ៉ាងទៀតថាដង្កូវបំពង់។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (ក្នុងនោះមានទាំងប្រទេសកម្ពុជា និងវៀតណាម) មានដង្កូវស៊ីរូងដើមសំខាន់ចំនួន ៤ ប្រភេទ ៖ ដង្កូវស៊ីរូងដើមពណ៌លឿងឬហៅថាដង្កូវស៊ីរូងដើមមានស្នាមអុចពីរ ដង្កូវស៊ីរូងដើមឆ្នូតពណ៌ត្នោតក្បាលខ្មៅ ដង្កូវស៊ីរូងដើមឆ្នូតពណ៌ត្នោតក្បាលពណ៌ត្នោត និងដង្កូវស៊ីរូងដើមពណ៌ផ្កាឈូក។
- ទោះជាយ៉ាងណាក៏ដោយ ដង្កូវស៊ីរូងដើមពណ៌លឿងគឺសម្បូរ និងបំផ្លាញធ្ងន់ធ្ងរជាងគេបំផុត។
- ដង្កូវស៊ីរូងដើមពណ៌លឿង/ដង្កូវស៊ីរូងដើមមានស្នាមអុចពីរ៖ ឈ្មោះវិទ្យាសាស្ត្រ៖ Scirpophaga incertulas (Walker) ស្ថិតក្នុងអំបូរ Pyralidae លំដាប់ Lepidoptera។
- ដង្កូវស៊ីរូងដើមពណ៌លឿងមានវដ្ដជីវិតចាប់ពី ៤៥ ទៅ ៧០ថ្ងៃ ដែលក្នុងនោះ ដំណាក់កាលកូនដង្កូវ (ដង្កូវដែលបង្កការបំផ្លាញ) ចាប់ពី ២៥ ទៅ ៣៥ ថ្ងៃ។ មេអំបៅពេញវ័យមានពណ៌លឿងខ្ចី នៅកណ្ដាលស្លាបមានស្នាមអុចខ្មៅធំ១ មេអំបៅញីពងជាសំបុកមាន ៥០ – ៨០ពងលើផ្ទៃស្លឹក ពីក្រៅសំបុកពងត្រូវបានគ្របដណ្ដប់ដោយសរសៃសូត្រ១ស្រទាប់ ដង្កូវដែលមានអាយុកាលទី១នៃវដ្ដជីវិត វានៅពីក្រៅស្រទបស្លឹក ហើយចាប់ពីអាយុកាលទី២ដល់ទី៥នៃវដ្ដជីវិត ពួកវាចោះចូលទៅក្នុងដោយខាំបំផ្លាញធ្វើឱ្យសម្ទូង ស្វិតក្រៀម ឬ ធ្វើឱ្យមានពណ៌ប្រាក់ ដង្កូវដែលមានអាយុកាលទី៥ ផ្លាស់ទីចុះក្រោម បន្ទាប់មកក្លាយជាដឹកដឿនៅគល់ដើមស្រូវ។
- បង្ការកម្ចាត់ដង្កូវស៊ីរូងដើមមានស្នាមអុចពីរ៖
- វិធានការ ចម្រុះ៖
- - ធ្វើដីឱ្យបានល្អមុនពេល ព្រោះគ្រាប់
- - ព្រោះគ្រាប់ឱ្យរង្វើលល្មម
- - កុំដាក់ជីអាសូតឱ្យលើសចំនួន បង្កើនការប្រើជីបាញ់លើស្លឹកដែលសំបូរកាល់ស្យូម ស៊ីលីស្យូម (Hop Tri Casi)។
- - ជំរុញឱ្យស្រូវចេញពន្លកខ្នែងលឿន (ដាក់ជី Hop Tri Super Humic ឬបាញ់ជី Hop Tri Phos K)
- វិធានការគីមី៖
- - ពេលឃើញមានមេអំបៅច្រើនប្រហែល២សប្ដាហ៍ ឬពេលឃើញក្នុង១ម៉ែត្រការ៉េមានសម្ទូងពីរបី ឬកួរស្រូវក្រៀមស្វិត ចូរបាញ់ ឬដាក់ថ្នាំកម្ចាត់សត្វល្អិត។
- ពុកម៉ែបងប្អូនគួរតែជ្រើសរើសថ្នាំដែលមានសមត្ថភាពស្រូបចូលក្នុង និងជ្រាបចូលខ្លាំងដើម្បីសម្លាប់ដង្កូវដែលនៅខាងក្នុងបានល្អជាង។
- - Carbosan 25EC មានសារធាតុសកម្ម Carbosulfan ២៥០g/លីត្រ មានលក្ខណៈកម្ចាត់តាមរយៈការប៉ះផ្ទាល់ ជាតិពុល ចំហាយ ការបឺតចូល ការជ្រាបចូលខ្លាំង និងមានបរិមាណច្រើនបំផុតលើទីផ្សារបច្ចុប្បន្ន ដូច្នេះវាមាន ប្រសិទ្ធភាពណាស់ក្នុងការសម្លាប់ដង្កូវអាយុកាលទី១នៃវដ្ដជីវិតពេលដែលវានៅខាងក្រៅស្រទបនៅឡើយ និងដង្កូវធំដែលបានចូលក្នុងដើម រួមទាំងមេអំបៅពេញវ័យទៀតផង។ ជាងនេះទៅទៀត ពេលបាញ់ថ្នាំ Carbosan 25EC វាសម្លាប់បានទាំងសត្វល្អិតដែលពិបាកកម្ចាត់ផ្សេងទៀតផងដែរដូចជា មមាចស្លាបស ដង្កូវមូរស្លឹក ឬមមាចត្នោត... កម្រិតប្រើប្រាស់៖ ៥០ml/ ធុងទឹក ២៥លីត្រ។
អានបន្ត
បិទវិញ
Custom content written here