ប្រៃស្តារ 25SC បង្ការការដួលរលំដំណាំស្រូវ
ប្រៃស្តារ 25SC បង្ការការដួលរលំដំណាំស្រូវ
Product code: 2147204530136082192
0
Listed price: 0
Save: compared to market price
Share this
- ឯកសារលំអិត
- បញ្ចេញមតិ
អត្ថប្រយោជន៏
- ដើម្បីទិញផលិតផល ឬសហការបើកភ្នាក់ងារលក់បន្ត សូមទាក់ទងផ្នែកលក់៖ 0717004847 / 099804080
- អាស័យដ្ឋាន: Phnom Penh, Cambodia
- វិធីបង្ការការដួលរលំដំណាំស្រូវដោយប្រើថ្នាំប្រៃស្តារ 25SC ⚡
- ដំណាំស្រូវដួលរលំមិនត្រឹមតែធ្វើឲ្យទិន្នផលថយចុះប៉ុណ្ណោះទេ ក៏ប៉ុន្តែវាធ្វើឲ្យការចំណាយក្នុងការប្រមូលផលបានកើនឡើង និងកាត់បន្ថយគុណភាពកង្ករផងដែរ។ ដូច្នេះការខូចខាតពេលដំណាំស្រូវដួលរលំគឺធ្ងន់ធ្ងរខ្លាំងណាស់។ ដំណាំស្រូវដួលរលំមិនត្រឹមតែកើតមានឡើងនៅរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតមានឡើងនៅរដូវ ប្រាំងផងដែរ ។
- ប្រភេទពូជស្រូវប្រពៃណីប្រកាន់រដូវ ពូជស្រូវស្រាលមានដើមមិនរឹងមាំ ឬស្រូវដែលព្រោះក្រាស់ពេក ដំណាំស្រូវដែលដាក់ជីអាសូតលើសពីតម្រូវការ ទាំងអស់នេះវាងាយនឹងធ្វើឲ្យស្រូវដួលរលំ។
- វិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថា ថ្នាំងស្រូវពីរខាងក្រោមបំផុត(រាប់ពីលើចុះក្រោម) កាន់តែវែង សាច់ថ្នាំងស្រូវកាន់តែស្ដើង សម្បកមិនជាប់ជាមួយដើម កត្តាទាំងនេះធ្វើឲ្យស្រូវងាយនឹងដួលរលំ។
- ប្រៃស្តារ 25SC មានស្ដង់ដាបរិមាណសារធាតុ Paclobutrazol ខ្ពស់រហូតដល់ 250ក្រាម/ លីត្រ ។
- សារធាតុនេះជួយឲ្យថ្នាំងស្រូវផ្នែកខាងក្រោមខ្លី សាច់ថ្នាំងស្រូវក្រាស់ ហើយសម្បកដើមស្រូវឱបជាប់ជាមួយនឹងដើមស្រូវ ទន្ទឹមគ្នានោះប្រព័ន្ធឬសលូតលាស់ខ្លាំង ចាក់ទៅក្នុងដីបានជ្រៅ ដើមស្រូវរឹងមាំ ធន់នឹងការដួលរលំបានល្អ។
- ប្រៃស្តារ 25SC ត្រូវបានផលិតដោយក្រុមហ៊ុនហិបជី ផលិតតាមបចេ្ចកវិទ្យា EU Super មកពី អឺរ៉ុបដែលមានសភាពដូចជាទឹកដោះគោ។ ប្រៃស្តារ 25SC មានទំហំគ្រាប់ថ្នាំតូចល្អិត រលាយបានស្មើនៅក្នុងទឹក ដែលនាំឱ្យថ្នាំងាយស្រូបចូលទៅក្នុងដើមស្រូវ។
- កត្តាទាំងនេះធ្វើឱ្យថ្នាំមានប្រសិទ្ធភាពខ្ពស់ដែលមិនបណ្ដាលឱ្យលឿងស្លឹក ខ្លោចស្លឹក និងមិនបណ្ដាលឱ្យក្ដាំងដីដូចជាថ្នាំ Paclo ប្រភេទម្សៅដែលកសិករធ្លាប់បានប្រើពីមុននោះទេ។
- • ចំពោះពូជស្រូវមានរយៈពេលលូតលាស់ក្រោម ៩៥ថ្ងៃ៖ បាញ់តែ១លើកក្នុងអំឡុងពេល ២៥-៣០ថ្ងៃក្រោយពេលព្រោះគ្រាប់ស្រូវ។
- • ចំពោះពូជស្រូវប្រពៃណីប្រកាន់រដូវ ឬពូជស្រូវបង្កាត់ដែលមានរយៈពេលលូតលាស់លើសពី៩៥ថ្ងៃ ៖ បាញ់២លើក ។
- o លើកទី១៖ ២៥-៣០ថ្ងៃក្រោយពេលព្រោះគ្រាប់ស្រូវ ឬ១០-១៥ថ្ងៃក្រោយពេលស្ទូង។
- o លើកទី២៖ មុនពេល ដាក់ជីប្រហែល ៣-៥ថ្ងៃ ។
- • កម្រិតថ្នាំត្រូវលាយ៖ ៣០-៣៥ ម.ល/ធុង២៥លីត្រ បាញ់ពី ១២-១៥ធុង/ហ.ត។
- ប្រៃស្តារ 25SC - Pacloលេខ១ មិនបារម្ភពីការដូលរលំ - ទិន្នផលខ្ពស់!
អានបន្ត
បិទវិញ
Custom content written here