New product
ជំងឺប្លាសរួមទាំងជំងឺក្រៀមគែមស្លឹកនៅលើដំណាំស្រូវ
Admin | 04/01/2022
អត្ថប្រយោជន៏
- ដើម្បីទិញផលិតផល ឬសហការបើកភ្នាក់ងារលក់បន្ត សូមទាក់ទងផ្នែកលក់៖ 0717004847 / 099804080
- អាស័យដ្ឋាន: Phnom Penh, Cambodia
- ជំងឺប្លាសរួមទាំងជំងឺក្រៀមគែមស្លឹកនៅលើដំណាំស្រូវ៖ តើធ្វើដូចម្ដេចដើម្បីបង្ការ និងកម្ចាត់ជំងឺនេះ?
- ជំងឺប្លាស(ក្រៀមស្លឹក) បង្កដោយផ្សិត Pyricularia oryzae អាចបណ្តាលឱ្យខូចខាតនៅគ្រប់ដំណាក់កាល និងនៅលើផ្នែកណាមួយនៃដើមស្រូវ ក្នុងពេលដែលជំងឺក្រៀមគែមស្លឹកបណ្តាលមកពីបាក់តេរី Xanthomonas campestris ជាធម្មតាជំងឺនេះបណ្តាលឱ្យខូចខាតនៅដំណាក់កាល 30-40ថ្ងៃបន្ទាប់ពីព្រោះគ្រាប់ពូជ ឬស្ទូងរហូតដល់ពេលស្រូវទុំ ហើយភាគច្រើនបណ្តាលឱ្យខូចស្លឹក។
- រោគសញ្ញានៃជំងឺទាំងពីរនេះនៅលើស្លឹកស្រូវគឺ ស្រដៀងគ្នា ដូច្នេះវាងាយស្រួលក្នុងការច្រឡំគ្នា ប្រសិនបើយើងមិនមានបទពិសោធសង្កេត។
- ដើម្បីបង្ការ និងកម្ចាត់ឱ្យទាន់ពេល ទាំងជំងឺប្លាស និងជំងឺក្រៀមគែមស្លឹក នៅពេលដំណាលគ្នាក្នុងស្រែ បងប្អូនកសិករត្រូវតាមដានស្រែជាប្រចាំ និងអនុវត្តវិធានការចម្រុះជាច្រើន៖
- - ជ្រើសរើសពូជធន់នឹងជំងឺ
- - កុំព្រោះគ្រាប់ពូជក្រាស់ពេក
- - កុំដាក់ជីអាសូតច្រើនពេក
- ប្រើថ្នាំ Taiyou 20SC រួមជាមួយ Agrilife 100SL ទាំងពីរប្រភេទដើម្បីព្យាបាលជំងឺប្លាសផង និងជំងឺក្រៀមគែមស្លឹកផង ដើម្បីបាញ់ថ្នាំបង្ការ ឬបាញ់ថ្នាំព្យាបាលនៅពេលដែលជំងឺទើបតែលេចចេញមក។
- - បាញ់ថ្នាំបង្ការ៖ លើកទី១ ក្រោយព្រោះគ្រាប់ពូជ ឬស្ទូង ២៥-៣០ថ្ងៃ និងលើកទី២ មុនពេលស្រូវចេញផ្កា ៥-៧ថ្ងៃ។
- - បាញ់ថ្នាំព្យាបាល៖ លើកទី១ ពេលកើតជំងឺនេះត្រឹមតែ 3-5% និងលើកទី២ រយៈពេល៧ថ្ងៃក្រោយបាញ់លើកទី១។
- - កម្រិតថ្នាំត្រូវប្រើ៖ លាយ Taiyou 20SC 40-50ml ជាមួយនឹង Agrilife 100SL 25ml សម្រាប់ធុង25លីត្រ។ បាញ់ 10-12 ធុងក្នុង1ហិកតា។
- ថ្នាំសរីរាង្គព្យាបាលជំងឺ Agrilife 100SL ជួយបង្ការ និងព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព មានប្រសិទ្ធភាពរហ័ស និងជាពិសេសមានសុវត្ថិភាពខ្ពស់ មិនកំណត់រយៈពេល។
- Taiyou 20 SC- សារធាតុសកម្មជំនាន់ថ្មី Fenoxanil ស្ថិតនៅក្នុងក្រុម Phenoxamide ដែលជាថ្នាំឯកទេសសម្រាប់ព្យាបាលជំងឺប្លាសដែលបង្កដោយផ្សិត Pyricularia oryzae ។