រូប៊ី18sc (1លីត្រ)
Share this
- ឯកសារលំអិត
- បញ្ចេញមតិ
រ៉ូប៊ី18 ស្រូវ (1លីត្រ)
គឺជាជីបំប៉នតាមស្លឹក ប្រើក្នុងដំណាក់កាលស្រូវដង្ហើមធំ ឬស្រូវផើមប្រេះ ជួយអោយស្រូវចេញស្រុះបានលឿន កួរថ្លោសវែងល្អ គ្រាប់ធំវែង ដាក់ទឹកដោះបានលឿន ស្លឹកក្រាស់រឹងត្រង់ ធន់ទៅនឹងសត្វល្អិត និងជម្ងឺផ្សេងៗ។
របៀបប្រើលាយទឹក25លីត្រ
រូប៊ី18 =100មល + ជី88 =1គ្រាប់/5ធុង
ករណីបាញ់ការពារសត្វល្អិត និងជំងឺអុចត្នោតលើស្លឹក និងអុចលើគ្រាប់ ជំងឺអុចឆេះគែមស្លឹក ។
ប្រើលាយថ្នាំជំងឺនិងសត្វល្អិត ស៊ីងស៊ុបភើ = 25មល + អ្នកចំបាំង = 50មល
លក្ខណៈសំគាល់ផលិតផលនិមួយៗ
រូបី18 » ជាជីបំប៉នតាមស្លឹក មានគ្រប់សារធាតុចិញ្ចឹមដែលស្រូវត្រូវការក្នុង ដំណាក់កាល ដង្ហើមធំ ឬស្រូវផើមប្រេះ ជួយអោយស្រូវចេញស្រុះបានលឿន
កួរថ្លោសវែងល្អ គ្រាប់ធំវែង ដាក់ ទឹកដោះបានលឿន ស្លឹកក្រាស់រឹងត្រង់ ធន់ទៅនឹងសត្វល្អិត និងជម្ងឺផ្សេងៗ ។
ជី88 » ជាវិតាមីនជំរុញអោយ ស្រូវចេញស្រុះបានលឿន ជួយអោយដាក់គ្រាប់បានលឿន សម្រួលដល់ការ ស្រូប យកសារធាតុចិញ្ចឹមបានល្អ និងការពារស្លឹកទុំមុនផ្លែ ។
ស៊ីងស៊ុបភើ» ការពារនិងព្យាបាលជំងឺអុចត្នោតលើស្លឹក និងអុចលើគ្រាប់ ជំងឺអុចឆេះគែមស្លឹក។ ជួយអោយគ្រាប់ស្រូវថ្លាស្អាត ភ្លឺរលោង។
អ្នកចំបាំង » ជាថ្នាំដែលអាចកម្ចាត់ បានទាំងដង្កូវ (ដង្កូវហ្វូង ដង្កូវបំពង់កាត់ស្លឹក ដង្កូវមូរស្លឹក ដង្កូវស៊ីរូងដើម) និងពពួកសត្វល្អិត(ស្រឹង ខ្យុង ទ្រីបបំផ្លាញទឹកដោះ មមាច…) ។
អត្ថប្រយោជន៏
» ធន់នឹងភាពរាំងស្ងួតនិងជំងឺផ្សេង
» ជួយបង្កើនទិន្នផលស្រូវ15~20%