- Home page /
- ថ្នាំកំចាត់ស្មៅ /
- តោប្រាក់ (500មល)
តោប្រាក់ (500មល)
Share this
- ឯកសារលំអិត
- បញ្ចេញមតិ
តោប្រាក់ Tor Prak
គឺជាថ្នាំកម្ចាត់ស្មៅក្នុងស្រែប្រាំងដូចជា៖
» ស្មៅកន្ទុយឆ្កែ(ស្មៅបែកក្បាលគល់ស, ស្មៅតុកង៉ុយ, ស្មៅទន្លេ, ស្មៅយួន, ស្មៅកន្ទុយកំប្រុក…)
» ស្មៅកន្ទុយក្ងោក (ស្មៅលុតជង្គង់, ស្មៅជង្គង់វែង, ស្មៅដូចស្រូវ, ស្មៅសក់សេះ…)
» ស្មៅចិញ្ជៀន
» ស្មៅកាស់
» ស្មៅចំប្លង
» ស្មៅត្រឹប
របៀបលាយទឹក 25លីត្រ
តោប្រាក់ = 80មល
ជ្រែកដី45ក្រាម = 1កញ្ចប់
» ប្រើស្រូវអាយុពី 9~20ថ្ងៃ
តោប្រាក់ = 100~120មល
ជ្រែកដី45ក្រាម = 1កញ្ចប់
» ប្រើស្រូវអាយុពី 20~30ថ្ងៃ
ករណីស្រែមានស្មៅកក់ឆ័ត្រ កក់ជ្រុងកក់កណ្តៀង ក្រជីប ប្របក់ ស្លាបទា ត្រកួន និងស្មៅផ្សេងៗទៀត…។
ត្រូវប្រើបូកថ្នាំកក់ តាមបរិមាណស្មៅកក់ធ្លាប់មានច្រើន ក្នុងស្រែកន្លងមក
កក់ក្តាម 100មល
ចំណាំ៖ បាញ់អោយសព្វល្អ ដើរយឺតមួយៗ ករណីស្មៅតូច 2~3ស្លឹក ត្រូវប្រើទឹក 25លីត្រ12ធុង =យ៉ាងតិច300លីត្រ។
ករណីស្មៅ5~6ស្លឹក ត្រូវប្រើទឹក 10ធុង25លីត្រ = 250លីត្រ
ក្រោយបាញ់ថ្នាំ1-2ថ្ងៃ ត្រូវបញ្ចូលទឹកពន្លិចស្មៅ ។
ត្រូវរក្សាទឹកក្នុងស្រែអោយបានជាប់ពី5~7ថ្ងៃ ដើម្បីប្រសិទ្ធិភាពខ្ពស់។
តាមដានលទ្ធផល ក្រោយពេលបាញ់ថ្នាំបានរយៈពេល5ថ្ងៃនិង12ថ្ងៃ។